ប្រធានាធិបតីអ៊ុយក្រែន ធ្វើរឿងនេះដាក់ជនជាតិរុស្សីចំនួន ៣៣នាក់ និងក្រុមហ៊ុនរបស់រុស្ស៊ីចំនួន ២២៥ក្រុមហ៊ុន

0

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានដាក់ចេញនូវទណ្ឌកម្មប្រឆាំងទៅលើជនជាតិរុស្សីចំនួន ៣៣នាក់ និងក្រុមហ៊ុនរបស់រុស្ស៊ីចំនួន ២២៥ក្រុមហ៊ុន។ នេះបើយោងតាមក្រឹត្យដែលបានចេញផ្សាយនៅលើគេហទំព័រប្រធានាធិបតីកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ទណ្ឌកម្មរយៈពេលដប់ឆ្នាំនេះ រួមមានការប្រឆាំងជាពិសេសទៅលើការបង្កកទ្រព្យសម្បត្តិ ការហាមឃាត់ពាណិជ្ជកម្ម និងការលុបចោលអាជ្ញាប័ណ្ណ ក្នុងចំណោមវិធានការរឹតបន្តឹងផ្សេងៗទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន