រុស្ស៊ីប្រតិកម្មចំពោះទីក្រុងប៊ែករឡាំងគ្រោង ដែលបង្កើនការចំណាយទៅលើជំនួយយោធាដល់ប្រទេសអ៊ុយក្រែន

0

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអាល្លឺម៉ង់កំពុងចូលរួមនៅក្នុងជម្លោះអ៊ុយក្រែនកាន់តែខ្លាំងឡើងហើយ។ នេះជារបៀបដែលលោកបានអត្ថាធិប្បាយទៅលើរបាយការណ៍ Spiegel មួយដែលបាននិយាយថា ទីក្រុងប៊ែករឡាំងគ្រោងនឹងបង្កើនការចំណាយទៅលើជំនួយយោធាដល់ប្រទេសអ៊ុយក្រែនពី ៣ប៊ីលានអឺរ៉ូដល់ជាង ១៥ប៊ីលានអឺរ៉ូក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

លោក ប៉េសកូវ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសអាល្លឺម៉ង់កំពុងចូលរួមយ៉ាងសកម្ម ដោយបំពាក់អាវុធឱ្យអ៊ុយក្រែន ដែលធ្វើឱ្យអ៊ុយក្រែនកំពុងជន់លិចដោយអាវុធ។ ប្រទេសអាល្លឺម៉ង់បាននិងកំពុងចូលរួមក្នុងជម្លោះនេះកាន់តែខ្លាំងឡើងទាំងដោយផ្ទាល់ និងដោយប្រយោល ហើយសេចក្តីសម្រេចស្រដៀងគ្នានេះនឹងមិននាំទៅរកអ្វីដែលល្អនោះទេ»។

យោងតាមរបាយការណ៍ Spiegel នោះបានឱ្យដឹងថា ទីក្រុងប៊ែរឡាំងបានចំណាយថវិកាចំនួន ២,២ប៊ីលានអឺរ៉ូហើយទៅលើការផ្គត់ផ្គង់សព្វាវុធដល់ប្រទេសអ៊ុយក្រែន។ កាលពីដើមឆ្នាំនេះ ថវិកាជំនួយនោះត្រូវបានគេរំពឹងថានឹងកើនឡើងទ្វេដង រហូតដល់ជាង ៥,៤ប៊ីលានអឺរ៉ូ៕

ប្រភព៖ ក្រសួងព័ត៌មាន