ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី ជឿជាក់ថាប្រេងឆៅ ផលិតផលប្រេងឥន្ធនៈ ឧស្ម័ន និងធ្យូងថ្ម នឹងមានតម្រូវការនៅលើទីផ្សារអាស៊ី

0

បរទេស៖ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក អាឡិចសាន់ដឺរ ណូវ៉ាក់ (Alexander Novak) បាននិយាយនៅទូរទស្សន៍រ៉ូសស៊ីយ៉ា-២៤ ថា ប្រទេសរុស្ស៊ីមានទំនុកចិត្តថា ប្រេងឆៅ ផលិតផលប្រេងឥន្ធនៈ ឧស្ម័ន និងធ្យូងថ្ម នឹងមានតម្រូវការនៅលើទីផ្សារអាស៊ីដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោក ណូវ៉ាក់ បាននិយាយថា «ដោយមើលឃើញថាទីផ្សារអាស៊ីកំពុងមានការកើនឡើងក្នុងអត្រាខ្ពស់ពីទស្សនៈនៃការប្រើប្រាស់ តម្រូវការ និងសេដ្ឋកិច្ចជាទូទៅ យើងមានទំនុកចិត្តថាផលិតផលរបស់យើងនឹងទៅបំពេញតម្រូវការនោះ។

ផលិតផលទាំងនោះរួមមានប្រេង ឧស្ម័ន ផលិតផលប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិរាវ និងធ្យូងថ្ម»។ មន្ត្រីរូបនោះបាននិយាយបន្ថែមថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រដៃគូក្នុងតំបន់អាស៊ីក្នុងការបំពេញតម្រូវការថាមពលរបស់ពួកគេ៕

ប្រភព៖ ក្រសួងព័ត៌មាន