ជនជាតិចិនបើករថយន្តលឿនដូចហោះ ចុងក្រោយត្រូវក្រឡាប់ផ្ងាជើង

0

កំពង់ស្ពឺ៖​ នា​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៣ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហៃ​ឡែ​ន​ឌឺ ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២AP.២២១៧ បើក​ពី​កើត​ទៅ​លិច អ្នកបើកបរ​ឈ្មោះ YANG ZHONGHUA ភេទ​ប្រុស​ជនជាតិ​ចិន លុះ​មក​ដល់​ចំណុច​ខាងលើ បាន​គេច​ម៉ូតូ​មួយ​គ្រឿង ដែល​កំពុង​បើក​ឆ្លងផ្លូវ​មិន​ស្គាល់​ម៉ាក រថយន្ត​ក៏​បាន​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងា​ជើង ។

ករណី​ខាងលើ​នេះ​មិន​បណ្ដាល​ឱ្យ​របួស​ដល់​មនុស្ស​ទេ សំណាងល្អ​ខូចខាត​តែ​រថយន្ត​ធ្ងន់ ម្ចាស់​រថយន្ត​បាន​ទាក់ទង​រថយន្ត​ស្ទូច​មក​ដោយ​ខ្លួនឯង ចាត់ការ​យក​ទៅ​ជួសជុល ចៃដន្យ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ៕

ប្រភព៖ ការិយាល័យ ផ្សព្វផ្សាយអប់រំ ខេត្តកំពង់ស្ពឺ