សហភាពអឺរ៉ុប បញ្ចេញថវិកាចំនួន ១,៥ប៊ីលានអឺរ៉ូ ជួយអ៊ុយក្រែន

0

បរទេស៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូស៊ុលឡា វ៉ុន ដឺរ លេយេន (Ursula von der Leyen) បានសរសេរនៅលើបណ្តាញសង្គមធ្វីតធើរកាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុបបានបញ្ចេញថវិកាចំនួន ១,៥ប៊ីលានអឺរ៉ូបន្ថែមទៀតនៅក្នុងជំនួយម៉ាក្រូហិរញ្ញវត្ថុដល់ប្រទេសអ៊ុយក្រែន។

លោកស្រីបានសរសរនៅលើបណ្តាញសង្គមធ្វីតធើរថា «នៅថ្ងៃនេះ យើងបានបញ្ចេញថវិកាចំនួន ១,៥ប៊ីលានអឺរ៉ូបន្ថែមទៀតសម្រាប់ប្រទេសអ៊ុយក្រែន»។

យោងតាមលោកស្រី វ៉ុន ដឺរ លេយេន បានឱ្យុដឹងថា ការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងការជួយឱ្យអ៊ុយក្រែនដំណើរការបាន ខណៈដែលកំពុងការពារខ្លួន ហើយវាក៏ជួយឱ្យុអ៊ុយក្រែនមានភាពរឹងមាំនៅលើមធ្យោបាយសហភាពអឺរ៉ុបរបស់ខ្លួនដោយគាំទ្រកំណែទម្រង់ – អភិបាលកិច្ចល្អ និងស្ថិរភាពហិរញ្ញវត្ថុ។ ប្រធានគណៈកម្មការអឺរ៉ុបរូបនេះបាននិយាយបន្ថែមថា «យើងកំពុងសរសេរអំពីអនាគតរបស់អ៊ុយក្រែនរួមគ្នា»។

កម្មវិធីជំនួយហិរញ្ញវត្ថុម៉ាក្រូឆ្នាំ២០២៣ របស់សហភាពអឺរ៉ុបដល់ប្រទេសអ៊ុយក្រែនមានចំនួន ១៨ប៊ីលានអឺរ៉ូហើយ៕

ប្រភព៖ ក្រសួងព័ត៌មាន