WHO សង្ឃឹមថាជំងឺរាតត្បាតកូវីដ១៩ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣

0

បរទេស៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ធេដ្រូស អាដហាណុម ហ្គេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយថា លោកសង្ឃឹមថាជំងឺរាតត្បាតកូវីដ១៩ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ នេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់អង្គការ WHO។

លោក ហ្គេប្រេយេស៊ូស បាននិយាយថា «ចំនួនអ្នកស្លាប់ដែលបានរាយការណ៍ប្រចាំសប្តាហ៍ គឺមានចំនួនទាបជាងពេលដែលយើងប្រើពាក្យថាវាជា «ជំងឺរាតត្បាត» ជាលើកដំបូងកាលពី ៣ឆ្នាំមុន។ ភាពប្រសើរឡើង គឺមានសារៈសំខាន់ណាស់។ ខ្ញុំជឿជាក់ថា នៅចំណុចណាមួយនៅក្នុងឆ្នាំនេះ យើងនឹងអាចនិយាយបានថា ជំងឺកូវីដ១៩ ត្រូវបានបញ្ចប់ ដែលវាជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ និងជាជំងឺរាតត្បាត»។

លោកបាននិយាយថា មនុស្សគ្រប់រូបត្រូវតែរៀនអំពីមេរៀនពីជំងឺរាតត្បាតនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន