កុំច្រឡំថាជាជាងណា!! ប៉ុន្តែនេះ គឺថាជា

0

ព្រះសីហនុ ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១២ និង៣០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការជិះម៉ូតូល្បាតតាមដងផ្លូវដែលងាយរងគ្រោះ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះដល់ចំណុចការ៉ាស់សាំងឈ្មោះ លីម ទ្បុង ម្តុំអូរ១ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានប្រទះឃើញជនសង្ស័យ ២នាក់ គួរឲ្យសង្ស័យ ពេលនោះសមត្ថកិច្ចបានចូលទៅសួរនាំ និងត្រួតពិនិត្យ ស្រាប់តែជនសង្ស័យទាំង២នាក់នោះ បានរត់គេចខ្លួនហើយសមត្ថកិច្ចបានឃាត់ខ្លួនម្នាក់ ភេទប្រុស ជនជាតិខ្មែរ ដោយទ្បែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងបាននាំជនសង្ស័យ១នាក់យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ ។ 

វត្ថុតាងដកហូតរួមមាន ៖
-ម៉ូតូ ១គ្រឿង ម៉ាក SIRIUS FI ពណ៌ខ្មៅ (គ្មានស្លាកលេខ)
-ទូរស័ព្ទ ១គ្រឿង ម៉ាក VIVO ពណ៌ទឹកមុទ្រ
-ទូរស័ព្ទ ១ គ្រឿងម៉ាក OPPO ពណ៌ខ្មៅ
-ដែកកាប់អូតូចំនួន ២
-កន្រ្តៃធំកាត់ខ្សែរភ្លើង ១ដើម
-កន្រ្តៃតូចកាត់ខ្សែរភ្លើង ១ដើម
-ទុរវីចំនួន ២ដើម
-ទុរវីសភ្លើងចំនួន ២ដើម
-កូនកាំបិតចំនួន ៤ដើម
-សោរទ្បែមចំនួន ១ ។

បច្ចុប្បន្ន ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងធ្វើការសួរនាំ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ