Liverpool ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Real Madrid

0

យោង​តាម​របាយការណ៍​ពី Football Transfers កីឡាករ Marco Asensio ចូល​ក្នុង​បញ្ជី​ទិញ​កីឡាករ​របស់ Liverpool ផង​ដែរ ។ ដោយ​កីឡាករ​សញ្ជាតិ​អេ​ស្បា​ញ​រូប​នេះ មិន​មាន​តម្លៃ​ផ្ទេរ​នោះ​ទេ​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។

Madrid បាន​ជូនដំណឹង​ដល់​ខ្សែបម្រើ​ស្លាប​ថា ពួក​គេ​មិន​ត្រូវការ​គាត់​ទៀត​ទេ ហើយ​អនាគត​របស់​គាត់​ជាមួយ​ក្លឹ​ប​នឹង ត្រូវ​បញ្ចប់​នៅ​ពេល​ចប់​រដូវ​កាល​នេះ​ហើយ​។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​មួយ​នេះ ក្រុម​ជា​ច្រើន​បាន​ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ Asensio នៅ​រដូវក្តៅ​នេះ ក្នុង​នោះ​ក៏​មាន​ក្រុម​ហង្ស​ក្រហម​Liverpool ផង​ដែរ​។

របាយការណ៍​ដដែល​បាន​បន្ថែម​ថា Pep Lijnders ដែល​ជា​គ្រូ​ជំនួយ​របស់ Liverpool ក៏​ពេញចិត្ត​សម្រាប់​ការ​នាំ​យក​កីឡាករ​អេ​ស្ប៉ា​ញ​រូប​នេះ​ផង​ដែរ​៕