យោងតាម Football Insider ខ្សែប្រយុទ្ធ Roberto Firmino របស់ Liverpool បានទទួលការផ្តល់ជូនដ៏ច្រើនពីក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត។
Firmino គ្រោងនឹងចាកចេញពី Liverpool នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយក្លឹបជាច្រើនមកពីទ្វីបអឺរ៉ុប និងតំបន់ផ្សេងទៀតចង់ចុះហត្ថលេខាលើគាត់ដោយឥតគិតថ្លៃទៀតផង៕