យោងតាម Mundo Deportivo បានឱ្យដឹងថា Barcelona មិនចង់ចុះហត្ថលេខាលើខ្សែបម្រើ Bernardo Silva របស់ Manchester City ទៀតនោះទេ បើទោះបីជាពួកគេធ្លាប់ចាប់អារម្មណ៍លើកីឡាកររូបនេះតាំងពីរដូវក្តៅមុនក៏ដោយ។
Silva ទទួលបានកោតសរសើរយ៉ាងខ្លាំងពីសំណាក់គ្រូបង្វឹកក្លឹប Barcelona លោក Xavi ដែលចង់យកគាត់មកកាន់ទឹកដី Camp Nou ប៉ុន្តែរបាយការណ៍មួយបាននិយាយថា ពួកគេនឹងមិនអាចផ្ដល់តម្លៃដ៏ខ្ពស់មួយសម្រាប់គាត់ដូច PSG នោះទេ។
គួអោយដឹងផងដែរថា បន្ទាប់ពីការចាកចេញរបស់ Angel Di Maria ក្លឹប PSG កំពុងរកអ្នកមកជំនួសតំណែងមួយនេះ ហើយពួកគេគិតថាមានតែ Bernardo Silva ដែលសាកសមសម្រាប់តំបន់មួយនេះ៕