បរទេស៖ ការផ្ទុះមួយនៅស្ថានីយ៍រថភ្លើងក្នុងខេត្តបាហ្គោនៅភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៣ ខែកុម្ភៈ បានសម្លាប់មនុស្សចំនួន ៣នាក់ និង ៩នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារព័ត៌មានដែលស្ថិតនៅក្រោមក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា។
ការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១២:២០នាទី (ម៉ោងក្នុងស្រុក) ក្នុងទីប្រជុំជននីយ៉ាអ៊ុងឡេប៊ីននៃខេត្តបាហ្គោ។ បុរសម្នាក់ និងស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកមនុស្សប្រុស ៣នាក់ និងស្រ្តី ៧នាក់ផ្សេងទៀតបានរងរបួសហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះដើម្បីទទួលការព្យាបាល ។ ការស៊ើបអង្កេតទៅលើមូលហេតុនៃការផ្ទុះនេះកំពុងដំណើរការ៕
ប្រភព៖ ក្រសួងព័ត៌មាន