រកឃើញជំងឺគ្រុនផ្តាសាយបក្សី នៅសួនសត្វហាវ៉ាណា ក្នុងប្រទេសគុយបា

0

បរទេស៖ យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់សុខាភាពសត្វរបស់ប្រទេសគុយបា បានរាយការណ៍ទៅអង្គការពិភពលោក ផ្នែកសុខភាពសត្វ អំពីការរកឃើញមេរោគនៅក្នុងសត្វស្លាបព្រៃនៅក្នុងសួនសត្វហាវ៉ាណា ក្នុងទីក្រុងផ្លាហ្សា​ ដឺ ឡា រីវ៉ូលូសិន។

អគ្គនាយក Cenasa លោក គ្រីស្តូបាល់ អារេសដុនដូ បាននិយាយបន្ថែមថា វិធានការអនាម័យដែលត្រូវគ្នាសម្រាប់ការទប់ស្កាត់ត្រូវបានធ្វើឡើងរួចហើយ រួមទាំងការដាក់ឱ្យនៅដាច់ពីគេ និងការបិទសួនសត្វជាបណ្តោះអាសន្ន រហូតដល់ការផ្ទុះឡើងត្រូវបានគ្រប់គ្រង។

លើសពីនេះទៀត លោកបានផ្តល់អនុសាសន៍ឱ្យជូនដំណឹងជាបន្ទាន់ដល់សេវាបសុពេទ្យផ្លូវការក្នុងតំបន់អំពីកាស្លាប់នៃសត្វស្លាបនៅតាមកសិដ្ឋាន ឬសត្វស្លាបព្រៃ។

លោកបានសន្និដ្ឋានថា ការវិវត្តន៍នៃហេតុការណ៍នេះនឹងត្រូវបានរាយការណ៍ជាប្រព័ន្ធ។

ជំងឺគ្រុនផ្តាសាយបក្សីត្រូវបានគេស្គាល់ថាជាជំងឺឆ្លងដែលភាគច្រើនពាក់ព័ន្ធនឹងសត្វស្លាប ប៉ុន្តែក៏មានកើតលើមនុស្សដែរ ហើយវាបណ្តាលមកពីវីរុសមកពីអំបូរ Orthomyxoviridae៕

ប្រភព៖ ក្រសួងព័ត៌មាន