ប្រជាជនកម្ពុជា គឺមានកម្រិត IQ ស្ថិតនៅលេខរៀងទី១៥ នៅទូទាំងពិភពលោក

0

ភ្នំពេញ​៖ ប្រជាជនកម្ពុជា មានកម្រិត IQ ដែលជាបញ្ញាញាណ ឬភាពវៃឆ្លាតនៃការគិតពិចារណា ស្ថិតនៅលេខរៀងទី១៥ ក្នុងចំណោមបណ្តាប្រទេសទាំងអស់នៅទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ World Population Review ឆ្នាំ២០២៣។

ការចេញផ្សាយរបស់ គេហទំព័រ World Population Review បានបញ្ជាក់ថា លេខរៀងទី១ បានទៅលើប្រជាជនប្រទេសជប៉ុន លេខ២ កោះតៃវ៉ាន់ និងលេខ៣ សិង្ហបុរី។ ដោយឡែកចំណាត់ថ្នាក់ក្រោមគេបំផុតគឺប្រជាជនប្រទេសនេប៉ាល់ ដែលមានលេខទី១៩៩ ប្រទេសលីបេរី លេខរៀងទី១៩៨ និងប្រទេសស៊ីរ៉ាឡេអូន លេខរៀងទី១៩៧។

ស្ថិតនៅលេខរៀងទី១៥នេះ កម្ពុជានៅក្រោមកោះម៉ាកាវ របស់ប្រទេសចិន ប៉ុន្តែនៅលើប្រទេសកាណាដា។

បន្ថែមពីលើនេះ យោងតាមការព្យាករណ៍របស់ World Population Review ចំនួនប្រជាជនកម្ពុជាត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើងដល់ជាង ២២ លាននាក់ នៅឆ្នាំ២០៦៩ ខណៈនៅពេលបច្ចុប្បន្ននេះមានចំនួន ជាង១៦លាននាក់ ហើយសន្មត់ថានឹងកើនឡើងជាបន្តបន្ទាប់៕

ប្រភព៖ ក្រសួងព័ត៌មាន