មនុស្សស្លាប់ ១០នាក់ ក្នុងហេតុការណ៍ដួលរលំអគារលំនៅដ្ឋានកម្ពស់ប្រាំជាន់

0

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា អគារលំនៅដ្ឋានកម្ពស់ប្រាំជាន់មួយបានដួលរលំនៅក្នុងទីក្រុងអាឡិបប៉ូរបស់ប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ដែលរួមមានកុមារម្នាក់ និង ៣នាក់ផ្សេងទៀតបានរងរបួស។

ទូរទស្សន៍ស៊ីរីរាយការណ៍ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងសង្កាត់ Sheikh Maqsoud។ យោងតាមទិន្នន័យបឋមបានឱ្យដឹងថា មានមនុស្សរហូតដល់ ៣០នាក់អាចស្ថិតនៅក្រោមគំនរបាក់បែកនៃអគារនោះ។

ក្រុមអ្នកពន្លត់អគ្គីភ័យ និងកងកម្លាំងការពារស៊ីវិលត្រូវបានគេរាយការណ៍ថា កំពុងធ្វើការងារនៅកន្លែងកើតហេតុ។ មូលហេតុនៃការបាក់អគារនេះនៅមិនទាន់ត្រូវបានរាយការណ៍នៅឡើយទេ៕

ប្រភព៖ ក្រសួងព័ត៌មាន