ទំហំពាណិជ្ជកម្មអន្តរជាតិរបស់ចិន បានធ្លាក់ចុះ ៦%

0

បរទេស៖ ទិន្នន័យផ្លូវការមួយបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ពាណិជ្ជកម្មអន្តរជាតិទៅលើទំនិញ និងសេវាកម្មរបស់ប្រទេសចិនមានតម្លៃ ៤,២៤ទ្រីលានយ័ន ឬ ៦០៦,៩ប៊ីលានដុល្លារអាម៉េរិកកាលពីក្នុងខែធ្នូ ឆ្នាំ២០២២ ដោយធ្លាក់ចុះ ៦% ពីមួយឆ្នាំទៅមួយឆ្នាំ។

ការនាំចេញទំនិញមានចំនួន ២,០៥ទ្រីលានយ័ន ហើយការនាំចូលបានឈានដល់ប្រមាណជិត ១,៦៥ទ្រីលានយ័ន ដែលបណ្តាលឱ្យមានអតិរេកចំនួន ៤០២,២ប៊ីលានយ័ន។ នេះបើយោងតាមរដ្ឋបាលរដ្ឋនៃអត្រាប្តូររូបិយប័ណ្ណបរទេស។

ការនាំចេញសេវាកម្មមានចំនួនសរុប ២៣០,៨ប៊ីលានយ័នកាលពីខែមុន ហើយការនាំចូលសេវាកម្មមានចំនួន ៣០៧,៣ប៊ីលានយ័ន ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មចំនួន ៧៦,៥ប៊ីលានយ័ន។

ទិន្នន័យនេះបានបង្ហាញថា ការដឹកជញ្ជូន គឺជាវិស័យដែលរួមចំណែកដល់ពាណិជ្ជកម្មសេវាកម្មដ៏ធំបំផុត ជាមួយនឹងទំហំពាណិជ្ជកម្មចំនួន ១៦៥,១ប៊ីលានយ័ន៕

ប្រភព៖ ក្រសួងព័ត៌មាន