ឥណ្ឌូនេស៊ី ដាក់គោលដៅនាំចេញជលផល អោយបាន ៧,៦ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០២៣

0

បរទេស៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់គោលដៅក្នុងការនាំចេញជលផល និងនាំចេញតាមសមុទ្រក្នុងទំហំទឹកប្រាក់ ៧,៦ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៣។

យោងតាមក្រសួងជលផលរបស់ឥណ្ឌូណេស៊ីបានឱ្យដឹងថា តួលេខនេះមានចំនួន ៥,៧១ប៊ីលានដុល្លារអាម៉េរិកក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំនេះ ដែលរំពឹងថានឹងកើនឡើងដល់ ៦,២ប៊ីលានដុល្លារអាម៉េរិកនៅត្រឹមចុងឆ្នាំនេះ។

ក្រសួងបានរាយការណ៍ថា សហរដ្ឋអាមេរិកគឺជាអ្នកនាំចូលធំបំផុតនៅចន្លោះខែមករាដល់ខែវិច្ឆិកា ដោយចំណាយថវិកា ២,១៥ប៊ីលានដុល្លារអាម៉េរិកទៅលើផលិតផលជលផលឥណ្ឌូណេស៊ី បន្ទាប់មកគឺប្រទេសចិន (១,០២ប៊ីលានដុល្លារអាម៉េរិក) ជប៉ុន (៦៧៨លានដុល្លារអាម៉េរិក) អាស៊ាន (៦៥១លានដុល្លារអាម៉េរិក) និងសហភាពអឺរ៉ុប ( ៣៥៧,១២លានដុល្លារអាម៉េរិក)។

ក្រសួងបានប្រកាសថា រហូតមកដល់ពេលនេះ ប្រាក់ចំណូលមិនជាប់ពន្ធនៅក្នុងឆ្នាំនេះមានចំនួន​ ១,៧៩ទ្រីលាន IDR (១១៤,៤៦លានដុល្លារអាម៉េរិក) ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៩៩ មក។

យោងតាមរដ្ឋមន្ត្រីក្រសួងជលផលឥណ្ឌូណេស៊ី លោក សាគីត វ៉ាហ៊ីយូ ត្រេងហ្គោណូ បានឱ្យដឹងថា តម្រូវការបង្គានៅក្នុងពិភពលោកមានចំនួន ៣០ប៊ីលានដុល្លារអាម៉េរិក។ ជាមួយនឹងតម្រូវការដ៏ច្រើនបែបនេះ ប្រទេសឥណ្ឌូណេស៊ីមានគោលបំណងផលិតបង្គាឱ្យបានចំនួន ២លានតោននៅត្រឹមឆ្នាំ២០២៤ ដូច្នេះ ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងអភិវឌ្ឍស្រះចិញ្ចឹមបង្កងទំនើបទំហំ ១ ០០០ហិកតា៕

ប្រភព៖ ក្រសួងព័ត៌មាន