សមត្ថកិច្ចកម្ពុជា និងថៃ បន្តសកម្មភាពរុករកសាកសព​ជនរងគ្រោះ ក្នុងហេតុការណ៍ភ្លើងឆេះកាស៊ី ណូ ហ្ក្រេនដាយមិនស៊ីធី

0

ប៉ោយប៉ែត៖ នៅព្រឹកនេះកម្លាំងសមត្ថកិច្ចកម្ពុជា និង សមត្ថកិច្ចថៃ ​​បានបន្តសកម្មភាពរុករកសាកសព​ជនរងគ្រោះ ក្នុងហេតុការណ៍ភ្លើងឆេះកាស៊ី ណូ ហ្ក្រេនដាយមិនស៊ីធី នៅក្រុងប៉ោយប៉ែតខេត្ត​បន្ទាយមានជ័យបន្ទាប់ពីបានផ្អាកជាបណ្ដោះ អាសន្ន កាលពីម៉ោង៧យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដោយបារម្ភខ្លាចអគារបាក់រលំ និងម្យ៉ាង ស្ថានភាពងងឹតខាងក្នុង ពិបាកក្នុងស្រាវជ្រាវរកអ្នករងគ្រោះ។

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានប្រាប់ឱ្យដឹងថា កាលពីយប់មិញ នេះកម្លាំង​រុករកទាំងកម្ពុជា និងថៃ បានសម្រេចផ្អាកសកម្មភាពបណ្ដោះអាសន្នសិន ដោយ ស្ថានភាពយប់ងងឹត និងបារម្ភពីសុវត្ថិភាពខ្លាចក្រែងអគារបាក់រលំជាយថាហេតុ បន្ទាប់ត្រូវ បានអគ្គិភ័យវាយប្រហារប៉ុន្មានម៉ោងយ៉ាងធ្ងន់ធ្ងរនោះ។ ម្យ៉ាងទៀតកងកម្លាំងប្រតិបត្តិការ ហាក់អស់កម្លាំងផងដែរ។

បើតាមឯកឧត្តមអភិបាលខេត្ត ប្រតិបត្តិការនេះ​បានធ្វើឡើងនៅថ្ងៃ ទី៣០ ខែធ្នូ ឆ្នាំ២០២២នេះបន្ដទៀត។​​​យោងរបាយការណ៍ក្រុមសង្គ្រោះគិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២បាន ឱ្យដឹងថា អ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័ យ បានកើនដល់១៩នាក់ និងរបួសជិត ១០០នាក់។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមជនរងគ្រោះដែលស្លាប់ និង របួស មានទាំងជនជាតិខ្មែរ និងជនបរទេស។ ក្នុងនោះជនរងគ្រោះខ្លះស្លាប់នៅក្នុងបន្ទប់ ហើយជនរងគ្រោះខ្លះទៀតស្លាប់នៅផ្លូវដើរ នៅជណ្ដើរ ទំនងពួកគេកំពុងជម្លៀសខ្លួនពីអគ្គិ ភ័យ តែរត់មិនរួចដោយសារភ្លើងឆេះខ្លាំង និងមានផ្សែងខ្លាំងខ្មួលខ្មាញ់។

សេចក្ដីរាយការណ៍បានបន្ថែមទៀតថា ជនរងគ្រោះដែលនៅមានជីវិត ខ្លះត្រូវបានបញ្ជូ នទៅសង្គ្រោះនៅប្រទេសថៃ និងខ្លះទៀតបញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ នៅក្នុង ប្រទេសកម្ពុជា។ គួរជម្រាបថា អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រី ប្រហែលជាង ៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។

សូមបញ្ជាក់ថា អគ្គិភ័យនេះបានកើតមានតាំងពីវេលាម៉ោង១១ៈ៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅ ទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយ ប៉ែត រីសត។ ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពល តូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូល រួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន