បរទេស៖ តម្លៃនាំចេញអង្កររបស់ប្រទេសថៃ បានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមិថុនា ឆ្នាំ២០២២ មក ដោយសារការកើនឡើងនៃការនាំចេញ និងប្រាក់បាតថៃកាន់តែខ្លាំង។
ប្រព័ន្ធផ្សព្វផ្សាយបរទេស បានរាយការណ៍ថា តម្លៃអង្ករបាក់ ៥% របស់ប្រទេសថៃត្រូវបានដាក់ចេញក្នុងតម្លៃពី ៤៥២-៤៦០ដុល្លារអាម៉េរិកក្នុងមួយតោន ដែលកើនឡើងពីតម្លៃ ៤២៥-៤៥៧ដុល្លារអាម៉េរិកកាលពីសប្តាហ៍មុន។
បច្ចុប្បន្ននេះ មានតម្រូវការកាន់តែច្រើនពីបណ្តាប្រទេសនៅអាស៊ី ខណៈដែលបណ្តាប្រទេសនៅទ្វីបអាហ្រ្វិកចាប់អារម្មណ៍អង្ករពីប្រទេសឥណ្ឌាកាន់តែច្រើនដែរ។
មានព័ត៌មានថា ការផ្គត់ផ្គង់នេះអាចនឹងមានការរឹតបន្តឹងក្នុងពេលឆាប់ៗនេះ ដូច្នេះអ្នកនាំចេញកំពុងទិញអង្ករដើម្បីស្តុកទុក។
ទិន្នន័យបឋមនៃការនាំចេញបានបង្ហាញថា អង្ករចំនួន ១៦៧ ៦៥០តោននឹងត្រូវផ្ទុកនៅកំពង់ផែទីក្រុងហូជីមិញក្នុងរយៈពេលពីថ្ងៃទី១-២៨ ខែធ្នូ ដោយភាគច្រើននឹងត្រូវដឹកជញ្ជូនទៅកាន់ប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី៕
ប្រភព៖ ក្រសួងព័ត៌មាន