៥ ខេត្តរបស់ថៃ កំពុងរងគ្រោះដោយសារទឹកជំនន់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua បានអោយដឹងថាអាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទឹកជំនន់យ៉ាងបានបន្តប៉ះពាល់ដល់គ្រួសារ យ៉ាងហោចណាស់ ២០០,០០០ នៅភាគខាងត្បូងប្រទេសថៃ។ ។

នាយកដ្ឋានបង្ការ និងកាត់បន្ថយ គ្រោះមហន្តរាយ (DDPM) បាននិយាយថា ប្រតិបត្តិការរំដោះទឹក និងជួយសង្គ្រោះជនរងគ្រោះ បានបន្តដំណើរការ ខណៈស្ថានភាពទឹកជំនន់មានភាពប្រសើរឡើងនៅគ្រប់តំបន់ដែលរងផលប៉ះពាល់។

យោងតាមDDPM បានឱ្យដឹងថា ទឹកជំនន់បានប៉ះពាល់ដល់គ្រួសារចំនួន ២១០,៥៥២ នៅក្នុងស្រុកចំនួន ៥៧ នៃខេត្តភាគខាងត្បូងថៃចំនួនប្រាំមួយ គឺខេត្ត Nakhon Si Thammarat, Phatthalung, Songkhla, Pattani, Yala និង Narathiwat ។

នាយកដ្ឋាន (DDPM)បាននិយាយថា កាលពីថ្ងៃពុធ សាកសពចំនួនប្រាំពីរត្រូវបានរកឃើញពីតំបន់រងគ្រោះដោយទឹកជំនន់ ហើយពីរនាក់ផ្សេងទៀតបានរង របួស។

ទឹកជំនន់នេះបានកើតឡើងបន្ទាប់ពីខ្យល់មូសុងឦសានបានបោកបក់លើឈូងសមុទ្រថៃ និង តំបន់ភាគខាងត្បូង ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងពីថ្ងៃអាទិត្យដល់ថ្ងៃពុធ ដែលបណ្តាលឱ្យមាន ទឹកជំនន់ភ្លាមៗ ការបាក់ដី និងខ្យល់បក់ខ្លាំង៕

ប្រភព៖ ក្រសួងព័ត៌មាន