ខេត្តមួយនេះ មានសិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A រហូតដល់ទៅ…

0

តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅវិទ្យាល័យជាស៊ីមតាកែវ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញកាត់ស្រោមលទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២១-២០២២ សម័យប្រលងថ្ងៃទី ០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើការបិទផ្សាយនៅតាមមណ្ឌលប្រលងនានាទូទាំងខេត្តតាកែវ មានមណ្ឌលប្រលងនៅក្រុងដូនកែវ ស្រុកសំរោង ស្រុកត្រាំកក់ និងស្រុកទ្រាំង ។

បើតាមការបញ្ជាក់ពីលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា សម័យប្រឡងថ្ងៃទី ០៥-០៦ ខែធ្នូ ឆ្នាំ២០២២នេះ នៅទូទាំងខេត្តតាកែវ មានមណ្ឌលប្រឡងចំនួន ១៧មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន ០៥មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គម ១២មណ្ឌល ស្មើនឹងបន្ទប់ប្រឡង ៣៨៩បន្ទប់ និងមានបេក្ខជនសរុប ៩៥៧១នាក់ និងស្រី ៥០២២នាក់ ដោយឡែកបេក្ខជន ចំណេះទូទៅសរុប ចំនួន ៨១៥៩នាក់ បេក្ខជនស្វៃរិនចំណេះទូទៅ ចំនួន ១១៦១នាក់ បេក្ខជនបំពេញវិជ្ជា ចំនួន ១៨៦នាក់ និងបេក្ខជនស្វៃបំពេញវិជ្ជា ចំនួន ៦៥នាក់ ។

ដោយឡែកលទ្ធផល ប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រលងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងខេត្តតាកែវ មាន៖

សិស្សនិទ្ទេស A សរុបចំនួន ៦៩នាក់ ស្រី ៣៣នាក់

សិស្សនិទ្ទេស B សរុបចំនួន ៥៤២នាក់ ស្រី ៣៤២នាក់

សិស្សនិទ្ទេស C សរុបចំនួន ១៤២៤នាក់ ស្រី ៨៧៥នាក់

សិស្សនិទ្ទេស D សរុបចំនួន ២២២៨នាក់ ស្រី ១៣០២នាក់

សិស្សនិទ្ទេស E សរុបចំនួន ២៤៦៧នាក់ ស្រី ១២៩៨នាក់ ៕