ចំនួនអ្នកឆ្លងជំងឺគ្រុនឈាននៅវៀតណាមបានកើនឡើង ៥ដង បើធៀបនឹងឆ្នាំ២០២១

0

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលបាននិយាយថា ប្រទេសវៀតណាមបានរាយការណ៍ អំពីករណីឆ្លងជំងឺគ្រុនឈាមចំនួន ៣៥៤,២៨២ នាក់ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ១៣៣ នាក់ក្នុង ឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។

ក្រសួងនេះបាននិយាយថា ចំនួននៃការឆ្លងបានកើនឡើងប្រាំដង ហើយចំនួនអ្នកស្លាប់បានកើនឡើងចំនួន ១០៧ ករណីធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

ក្នុងអំឡុងសប្តាហ៍ទី 50 នៃឆ្នាំនេះ ដែលចាប់ផ្តើមពីថ្ងៃទី ១២ ខែធ្នូ ករណីជំងឺគ្រុនឈាមសរុបចំនួន ៧,៣៥០ នាក់ ធ្លាក់ចុះ ២៣ ភាគរយធៀបនឹងសប្តាហ៍មុន។

ក្រសួងបាននិយាយថាចំនួននៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យបានឈានដល់ ៦,០៤៨ នាក់ ធ្លាក់ចុះ ២៥,៣ ភាគរយធៀបនឹងសប្តាហ៍មុន។ ក្រសួងដដែលនេះស្នើឱ្យប្រជាពលរដ្ឋអត់ធ្មត់ និង ត្រូវ ប្រកាន់ ខ្ជាប់ នូវ គោលការណ៍ ណែនាំ របស់ ក្រសួង សុខាភិបាល ក្នុង ការ បង្ការ និង ទប់ស្កាត់ ជំងឺ គ្រុនឈាម៕

ប្រភព៖ ក្រសួងព័ត៌មាន