ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ទៅកាន់ប្រធានាធិបតីអាមេរិក ថា

0

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លាឌីមៀរ ហ្សេលេនស្គី បាននិយាយនៅក្នុងការជជែកតាមទូរស័ព្ទមួយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ថា ការវាយប្រហារដោយគ្រាប់មីស៊ីលបានបំផ្លាញ ៥០% នៃកន្លែងថាមពលរបស់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់មេដឹកនាំអ៊ុយក្រែនកាលពីថ្ងៃចន្ទ។

មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានលើកឡើងផងដែរ អំពីជំនួយរបស់សហរដ្ឋអាមេរិកក្នុងការស្តារបណ្តាញថាមពលរបស់អ៊ុយក្រែនឡើងវិញ ហើយលោកសង្ឃឹមថា ភាគីនានានឹងពង្រឹងកិច្ចសហប្រតិបត្តិការនៅលើកិច្ចការនេះ។

លើសពីនេះទៀត លោក ហ្សេលេនស្គី បានជំរុញឱ្យលោក បៃដិន ជួយដល់ទីក្រុងគៀវក្នុងការបង្កើតប្រព័ន្ធការពារដែនអាកាស។

លោក បៃដិន បាននិយាយនៅពេលមុននេះថា លោកបានសន្ទនាតាមទូរស័ព្ទជាមួយលោក ហ្សេលេនស្គី ដោយបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច មនុស្សធម៌ និងសន្តិសុខដល់អ៊ុយក្រែន និងដើម្បីធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវ៕

ប្រភព៖ ក្រសួងព័ត៌មាន