តុលាកាត់ទោសអនុប្រធានាធិបតីអាហ្សង់ទីន អោយចាប់ពន្ធនាគារ ៦ឆ្នាំ ព្រោះតែ

0

បរទេស៖ តុលាការសហព័ន្ធនៃទីក្រុង Buenos Aires បានរកឃើញថា អនុប្រធានាធិបតីអាហ្សង់ទីន លោកស្រី គ្រីស្ទីណា ហ្វឹនែនដេហ្ស ដឺ គីចណឺរ មានពិរុទ្ធភាពជាផ្នែកមួយនៃសំណុំរឿងពុករលួយដ៏ល្បីមួយ ហើយបានផ្តន្ទាទោឱ្យជាប់ពន្ធនាគារ ៦ឆ្នាំ។

ក្នុងអំឡុងពេលសវនាការរបស់តុលាការ ដែលផ្សាយផ្ទាល់តាមគេហទំព័រយូធូបកាលពីថ្ងៃអង្គារ ចៅក្រមបានសម្រេចផ្តន្ទាទោសលោកស្រី គ្រីស្ទីណា ហ្វឺនែនដេហ្ស ដឺ​ គីចណឺរ ឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ និងដកសិទ្ធិលោកស្រីពីការកាន់តំណែងក្នុងមុខងារសាធារណៈអស់មួយជីវិត។

តុលាការបានរកឃើញថា លោកស្រី នែនដេហ្ស ដឺ​ គីចណឺរ មានពិរុទ្ធពីបទពុករលួយ និង «សមាគមខុសច្បាប់»។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីនឹងមានអភ័យឯកសិទ្ធិពីការជាប់ឃុំឃាំង ដរាបណាអភ័យឯកសិទ្ធិរបស់អនុប្រធានាធិបតីរបស់លោកស្រីនៅតែមាន។

លើសពីនេះ សេចក្តីសម្រេចនេះនឹងចូលជាធរមានបាន លុះត្រាតែឆ្លងកាត់គ្រប់ដំណាក់កាលនៃបណ្តឹងសារទុក្ខ។

កាលពីខែសីហា រដ្ឋអាជ្ញារបស់ប្រទេសនេះបានស្នើឱ្យតុលាការផ្តន្ទាទោសលោកស្រី ដឺ គីចណឺរ ដែលជាអតីតប្រធានាធិបតីរបស់ប្រទេសអាហ្សង់ទីនពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ ឱ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំដោយចោទប្រកាន់ពីបទពុករលួយ។ មន្ត្រី​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​មក​លើលោកស្រី​ថា​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​ហេតុផល​នយោបាយ៕

ប្រភព៖ ក្រសួងព័ត៌មាន