ក្លឹបធំមួយនៅអង់គ្លេស មានបំណង់ចង់បាន Sancho

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Calciomercatoweb បានអោយដឹងថាក្លឹប Chelsea កំពុងតែសម្លឹងកីឡាកររបស់ក្លឹប Manchester United គឺកីឡាករស្លាប Jadon Sancho។ កីឡាកររូបនេះ បានធ្លាប់ទម្រង់លេងរបស់ខ្លួន ក្រោយធ្វើការផ្ទេរមកកាន់ទឹកដីអង់គ្លេស។

ហើយបន្ទាប់ពីការមកដល់នៅខ្សែប្រយុទ្ធស្លាប Antony បានធ្វើអោយអតីតតារាឆ្នើមរបស់ក្លឹប Borussia Dortmund រូបនេះ កាន់តែធ្លាប់ប្រជាប្រិយភាពទៅផងដែរ។

ប៉ុន្តែសម្រាប់សំនួរជុំវិញទម្រង់លេងរបស់គាត់ គឺនៅតែបង្ហាញថាគាត់ជាកីឡាករកម្រិតខ្ពស់ដដែរ។ ហើយក្លឹបតោខៀវ បាននឹងកំពុងពិចារណាក្នុងការយកនៅ Sancho មកជំនួសកន្លែងលេងរបស់ Christian Pulisic សម្រាប់ជម្រើស ១១នាក់របស់លោក Graham Potter៕