ប្រធានាធិបតីបេឡារុស្ស និយាយថាលោកខាងលិចកំពុងពិចារណាទៅលើជម្រើសបន្តសកម្មភាពយោធានៅក្នុងអ៊ុយក្រែន

0

បរទេស៖ ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ឌើរ លូកាហ្សិនកូ បាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ែរហ្គេយ ស័រហ្គូ កាលពីថ្ងៃសៅរ៍ថា លោកខាងលិចកំពុងពិចារណាទៅលើជម្រើសក្នុងការបន្តសកម្មភាពយោធានៅក្នុងប្រទេសអ៊ុយក្រែនដែលធានាដល់ការបន្តប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី។

លោក លូកាហ្សិនកូ ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន BelTA ដែលបាននិយាយថា «យើងជឿជាក់ថា ពួកគេកំពុងគិតអំពីវិធីដើម្បីបន្តសង្រ្គាម។ ប្រសិនបើដូច្នេះ ប្រតិបត្តិការពិសេសនឹងមិនបញ្ចប់ទេ»។

យោងតាមប្រធានាធិបតីបេឡារុស្សបានឱ្យដឹងថា គូប្រជែងរបស់រុស្ស៊ីមិនប្រញាប់ប្រញាល់ក្នុងកិច្ចចរចាទេ។ លោកបានកត់សម្គាល់ថា «ពួកគេចង់ប្រយុទ្ធរហូតដល់អ៊ុយក្រែនស្ថិតនៅដំណាក់កាលចុងក្រោយ ឬប៉ូលចុងក្រោយ និងទាហានស៊ីឈ្នួលផ្សេងទៀតនោះ គឺជាជម្រើសរបស់ពួកគេ។ រហូតមកដល់ពេលនេះ ទាំងភ្នាក់ងារស៊ើបការណ៍របស់យើង និងខ្ញុំ មិនបានមើលឃើញពីឆន្ទៈរបស់ពួកគេក្នុងការចូលរួមក្នុងកិច្ចពិភាក្សាពេញលេញនោះទេ»។

លោក លូកាហ្សិនកូ បាននិយាយថា «យើងបានបញ្ជាក់ពីជំហររបស់យើងរួចហើយដោយការបើកចំហ។ ទាំងរុស្ស៊ី ហើយនិងយើងគឺមិនដែលចង់មានសង្រ្គាមនោះទេ»៕

ប្រភព៖ ក្រសួងព័ត៌មាន