ខឹងរកប្រពន្ធមិនឃើញ ក៏ស្រាប់តែយកដាវកាប់ទៅម្តាយក្មេក

0

តាកែវ៖ ដោយមានចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគេបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីច្បាប់ ពីឯកឧត្តម ឯក ឆេងហួត ព្រៈរាជអាជ្ញា នៃអយ្យការសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៧និង ៥៥នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានទទួលព័ត៌ពីលោកអនុសេនីយ៍ឯក លៀម សុធា នាយប៉ស្តិ៍(ស្តីទី)តាអូរ លោកក៏បានចាត់ លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងទទួលការងារយុត្តិធម៌ស្រុកចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាអូរ និងកម្លាំងប្រជាការពារ សង្កេតករណីហឹង្សាដោយចេតនាមួយករណីនៅចំណុចភូមិស្លា ឃុំតាអូរ ស្រុកគិរីវង់ បង្កដោយជនសង្ស័យ ឈ្មោះ គួន ប៉ុច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រសាំងពុល ឃុំតាអូរ ស្រុកគិរីវង់ ត្រូវជាកូនប្រសាររបស់ជនរងគ្រោះ ឈ្មោះ ហ៊ិន សុភាព ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុជាមួយ ហើយជនសង្ស័យឈ្មោះ គួន ប៉ុច (ត្រូវជាកូនប្រសារ) បានយកដាវចាក់លើម្តាយក្មេកអោយដាច់ថ្ពាល់ខាងឆ្វេង និងចាក់អោយរបួសដាច់ចំខាងលើគុម្ពត្រចៀកឆ្វេង(រងរបួសធ្ងន់) ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកស្រុកគិរីវង់ ។

 

មូលហេតុ៖ ជនល្មើសសង្ស័យមកតាមរកប្រពន្ធរបស់ខ្លួន ឈ្មោះ ទូច ថាមកនៅផ្ទះម្តាយក្មេក ឈ្មោះ ហ៊ិន សុភាព តែមិនឃើញប្រពន្ធក៏មានចិត្តខឹង និងម្តាយក្មេកក៏យកដាវចាក់ទៅលើម្តាយក្មេកតែម្តង ។ សូមបញ្ជាក់ថាជនសង្ស័យជាមនុស្សធ្លាប់ប្រើប្រាស់គ្រឿងញៀន ។ ក្រោយមកកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាអូរសហការជាមួយកម្លាំងប្រជាការពារបានចុះឃាត់ខ្លួនជនសង្ស័យនៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិក្រសាំងពុល ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីយកកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

 

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកគិរីវង់