បរទេស៖ អ្នកនាំពាក្យផ្លូវការរបស់ក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីនឹងកំណត់គោលជំហររបស់ខ្លួនទាក់ទងនឹងការបន្តកិច្ចព្រមព្រៀងស្បៀងអាហារត្រឹមថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខ។
លោកស្រី ហ្សាខារ៉ូវ៉ា បាននិយាយថា «យើងនឹងបង្កើតគោលជំហររបស់យើងនៅត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ដោយផ្អែកទៅលើទិន្នន័យជាក់ស្តែង»។
អ្នកការទូតរូបនេះបាននិយាយបន្ថែមថាបញ្ហាដែលកើតឡើងទាក់ទងនឹងកិច្ចព្រមព្រៀងស្បៀងអាហារគួរតែត្រូវបានដោះស្រាយដោយកិច្ចសហប្រតិបត្តិការ៕
ប្រភព៖ ក្រសួងព័ត៌មាន