Home សង្គម បុរសម្នាក់ស្លាប់ ដោយសារចុះរាយមោង ចំកន្លែង

បុរសម្នាក់ស្លាប់ ដោយសារចុះរាយមោង ចំកន្លែង

0

បាត់ដំបង៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៧និង០០នាទី នៅចំណុចប្រឡាយទឹក ភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីលង់ទឹកស្លាប់ 0១លើក ជនរងគ្រោះឈ្មោះ ធីន ថន ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានឲ្យកម្លាំងសមត្ថកិច្ចចុះពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋាន បានថាសព ឈ្មោះ ធីន ថន នេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដ មែន ក្រោមមូលហេតុ គាត់បានចុះទៅរាយមោង នៅកន្លែងទឹកជ្រៅ ត្រង់ណុចប្រឡាយទឹកខាងលិចផ្ទះចំងាយប្រហែល១០០ម៉ែត្រ។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Previous articleមេឃុំ សង្កាត់ និងមេប៉ុស្តិ៍ អាចជ្រើសរើសមន្ត្រីនគរបាលនៅក្នុងមូលដ្ឋានរបស់ខ្លួនដោយ មិនចាំបាច់ប្រឡង
Next articleរុស្ស៊ី នឹងកំណត់គោលជំហររបស់ខ្លួនទាក់ទងនឹងការបន្តកិច្ចព្រមព្រៀងស្បៀងអាហារត្រឹមថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខ