បរទេស៖ នៅថ្ងៃចន្ទនេះ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានបាញ់ព្រមានគ្នាទៅវិញទៅមក នៅឯឆ្នេរសមុទ្រភាគខាងលិច ដោយចោទប្រកាន់គ្នាពីការរំលោភព្រំដែនសមុទ្រ ខណៈដែល ភាពតានតឹងផ្នែកយោធាកើនឡើង។
សេនាធិការរួមរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថា ខ្លួនបានផ្សព្វផ្សាយការព្រមាន និងបាញ់ព្រមានដើម្បីឲ្យនាវារបស់ពាណិជ្ជករកូរ៉េខាងជើងចាក់ចេញពីខ្សែបន្ទាត់ព្រំដែនខាងញភាគជើង(NLL)ជាព្រំដែនសមុទ្រ ដែលនាវានោះឆ្លងកាត់ នៅថ្ងៃអាទិត្យ ម៉ោងប្រហែល ៣៖៤០នាទីព្រឹក។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលបានឲ្យដឹងថា យោធាកូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់កាំជ្រួចរ៉ុក្កែតចំនួន ១០ជុំ បន្ទាប់ពីកប៉ាល់កងទ័ពជើងទឹកកូរ៉េខាងត្បូងបានបំពានព្រំដែនសមុទ្រ និងបាញ់ព្រមាន “ដោយយកហេតុផលថា តាមដាននាវាមិនស្គាល់អត្តសញ្ញាណ” ។
យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការKCNAរបស់កូរ៉េខាងជើងបានឲ្យដឹងថា អ្នកនាំពាក្យអគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េខាងជើងបាននិយាយថា “យើងបានបញ្ជាឲ្យចាត់វិធានការណ៍ដំបូងឆ្លើយតបវិញឲ្យខ្លាំងក្លា ដើម្បីបណ្តេញនាវាចម្បាំងរបស់សត្រូវ” ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ