Liverpool ចាំបាច់​ត្រូវ​ស្វែងរក​កីឡាករ​ចំណូល​ថ្មី 2​នាក់​បន្ថែម​ទៀត (​មាន​វី​ដេ​អូ​)

0

អតីត​ខ្សែប្រយុទ្ធ​ស្កុ​តឡែ​ន​លោក Frank McAvennie បាន​ជំរុញ​ឱ្យ Liverpool ស្វែងរក​កីឡាករ​ពីរ​នាក់​ដើម្បី​ជំនួស​កីឡាករ​បច្ចុប្បន្ន​នៅ​រដូវក្តៅ​ក្រោយ​។ McAvennie ជឿជាក់​ថា​ខ្សែបម្រើ James Milner និង Jordan Henderson លែង​ល្អ​គ្រប់គ្រាន់​ក្នុង​ការ​លេង​ឱ្យ​ក្រុម Liverpool ដូច​ពេល​មុន​ទៀត​ហើយ​។

Milner បច្ចុប្បន្ន​មាន​អាយុ 36 ឆ្នាំ ហើយ​កំពុង​ស្ថិត​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​កិច្ចសន្យា​របស់​គាត់​នៅ Anfield ដោយ​បាន​ចុះហត្ថលេខា​លើ​ការ​បន្ត​រយៈពេល​មួយ​ឆ្នាំ​នៅ​រដូវក្តៅ​នេះ​។ ទន្ទឹម​នឹង​នេះ​ដែរ ប្រធាន​ក្រុម Liverpool កីឡាករ Jordan Henderson ត្រូវ​បាន​ចុះ​កិច្ចសន្យា​នៅ Anfield រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2025 ប៉ុន្តែ​ធ្វើ​មិន​ទាន់​បាន​ល្អ​បំផុត​ក្នុង​យុទ្ធនាការ​នេះនោះ​ទេ​។

Milner បាន​បង្ហាញខ្លួន 15 លើក​សម្រាប់​ក្រុម​ហង្ស​ក្រហម​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​ក្នុង​យុទ្ធនាការ​នេះ ខណៈ​ដែល Henderson បង្ហាញខ្លួន​បាន​ត្រឹម 13 ប្រកួត​សម្រាប់ Liverpool​។

Frank McAvennie ចង់​ឲ្យ​មាន​កីឡាករ​ចំណូល​ថ្មី​មក​ជំនួស​អ្នក​ទាំង​ពីរ​នៅ​រដូវក្ដៅ​ក្រោយ​។ គាត់​បាន​ប្រាប់ Football Insider ថា​៖ «Milner និង Henderson ត្រូវ​តែ​ជំនួស​ដោយ​កីឡាករ​ផ្សេង​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។ ពួក​គេ​គឺជា​ខ្សែបំរើ​ដ៏​អស្ចារ្យ ប៉ុន្តែ​បច្ចុប្បន្ន​ពួក​គេ​មាន​វ័យ​ចំណាស់​ហើយ​»​។

អតីត​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស្កុ​ត​ឡេ​នរូ​ប​នេះ ក៏​បាន​ទទូច​ថា​គាត់​ចង់​ឃើញ​ហង្ស​ក្រហម​រក្សា​ពួក​គេ​នៅ​ក្នុង​ក្លឹ​ប​នា​ពេល​អនាគត​។ គាត់​បាន​បន្ថែម​ថា​៖ «​ប្រសិនបើ​ពួក​គេ​អាច​រក្សា Milner និង Henderson នៅ​ក្លឹ​ប​សម្រាប់​មុខ​តំណែង​ផ្សេង វា​ពិតជា​ល្អ​ណាស់​»៕