បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានអោយដឹងថាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines Co Ltd ដែលមានផ្ទុកមនុស្សប្រមាណ ១៧៣ នាក់បានរអិលធ្លាក់លើផ្លូវរត់នៅឯអាកាសយានដ្ឋានអន្តរជាតិ Cebu ក្នុងប្រទេសហ្វីលីពីនកាលពីល្ងាចថ្ងៃអាទិត្យ តែមិនមានអ្នករងរបួសឬស្លាប់នោះទេ ហើយអ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា