ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភ្នំសន្ទុក ធ្វើអោយជន់លិចផ្លូវជាតិលេខ៦

0

តកំពង់ធំ៖ នៅវេលាម៉ោងប្រមាណជា ៤ទាបភ្លឺថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភ្នំសន្ទុក ដែលតម្រងទឹកភ្លៀងនៅស្ថានីយភូមិសាលាសន្ទុក ( កន្លែងជន់លិច ) ត្រងបានក្នុងកំរិតខ្ពស់គឺ ១៧០មម បានធ្វើឲ្យជន់លិចផ្លូវជាតិលេខ៦ ត្រង់គីឡូម៉ែត្រលេខ១៤៦-១៤៧ នៅភូមិជីមាឃ ឃុំកកោះស្រុកសន្ទុក ។

ការជន់លិចដោយទឹកភ្លៀងនេះនៅវេលាម៉ោងប្រហែល ៥និង៣០នាទី មកដល់ពេលនេះវេលាម៉ោងប្រហែល ៨ព្រឹក បានជន់ហូរលើផ្លូវជាតិប្រហែល ១០សង់ទីម៉ែត្រប្រវែង៤៥០ម៉ែត្រ ។ ស្ថានភាពជំនន់នេះកំពុងបន្តកើនឡើងបន្តិចៗ នៅឡើយ ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា