ប្រទេសថៃ កំពុងផ្ទុះឡើងនៅអ្នកផ្ទុកមេរោគផ្លូវដង្ហើម (RSV)

0

បរទេស៖ មន្ទីរពេទ្យកុមាររបស់ប្រទេសថៃបានរាយការណ៍ពីការផ្ទុះឡើងនៃចំនួនអ្នកផ្ទុកមេរោគផ្លូវដង្ហើម (RSV) ពីមួយឆ្នាំទៅមួយឆ្នាំ។ មន្ទីរពេទ្យកំពុងស្នើឱ្យឪពុកម្តាយរបស់កុមារតូចៗមានការប្រុងប្រយ័ត្ន និងចាត់វិធានការការពារចំពោះជំងឺផ្លូវដង្ហើម។

វិទ្យាស្ថានសុខភាពកុមារជាតិម្ចាស់ក្សត្រីយ៍ ស៊ីរីគីត ដែលហៅថាមន្ទីរពេទ្យកុមារ បានរាយការណ៍ពីការកើនឡើងនៃករណី RSV ក្នុងចំណោមអ្នកជំងឺក្មេងៗរបស់ខ្លួន ដោយអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺបីនាក់ដែលមកមន្ទីរពេទ្យមានជំងឺ RSV ហើយចំនួនករណីថ្មីកើនឡើងជារៀងរាល់ឆ្នាំ។

ជំងឺ RSV គឺជាមេរោគផ្លូវដង្ហើមដែលបង្ករោគសញ្ញាស្រដៀងនឹងជំងឺផ្តាសាយ និងគ្រុន។ ការឆ្លងមេរោគ RSV អាចបាត់ទៅវិញសម្រាប់មនុស្សពេញវ័យ និងកុមារធំ ប៉ុន្តែអាចធ្ងន់ធ្ងរ និងអាចស្លាប់ជាពិសសចំពោះកុមារអាយុក្រោមមួយឆ្នាំ ក៏ដូចជាមនុស្សចាស់ដែលមានជំងឺប្រចាំកាយ។

លោកវេជ្ជបណ្ឌិត ចាលើមថៃ អាកសីល ជាគ្រូពេទ្យឯកទេសជំងឺសួតនៅមន្ទីរពេទ្យនោះបាននិយាយថា កុមារតូចៗអាចវិវត្តន៍ទៅជាផលវិបាកធ្ងន់ធ្ងរ ដោយសារស្លេសដែលកុមារតូចៗទាំងនោះមិនអាចបញ្ចេញវាបានត្រឹមត្រូវ។

លោកបាននិយាយថា វិធានការការពារដូចគ្នាទៅនឹងវិធានការការពារជំងឺកូវីដ-១៩ ដែលអាចត្រូវបានអនុវត្តដើម្បីជួយទប់ស្កាត់ជំងឺ RSV ។ វិធានការទាំងនោះរួមមានការពាក់ម៉ាស់ការពារ និងអនាម័យដៃ។

ការធ្វើតេស្តជំងឺ RSV អាចត្រូវបានអនុវត្តដោយប្រើប្រដាប់រុកច្រមុះដែលស្រដៀងគ្នាទៅនឹងឧបករណ៍តេស្តជំងឺកូវីដ-១៩។

រយៈពេលជ្រាបមេរោគសម្រាប់ជំងឺ RSV គឺមានប្រហែលពី ៣ថ្ងៃទៅ ៦ថ្ងៃ ហើយមេរោគអាចសកម្មនៅក្នុងខ្លួនអ្នកជំងឺរយៈពេល ៨ថ្ងៃ។ អ្នកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ RSV ត្រូវបានណែនាំឱ្យនៅដាច់ដោយឡែកពីគេ ឈប់សម្រាកពីសាលា លេបថ្នាំ និងទៅជួបគ្រូពេទ្យនៅពេលដែលរោគសញ្ញាមិនបាត់ទៅវិញ៕

ប្រភព៖ ក្រសួងព័ត៌មាន