លោក ពូទីន នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីនៅថ្ងៃពុធ នេះ

0

បរទេស៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងបើកកិច្ចប្រជុំក្នុងទម្រង់និម្មិតនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីនៅថ្ងៃពុធ ទី១៩ ខែតុលានេះ។

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កិច្ចប្រជុំនេះត្រូវបានគ្រោងនឹងធ្វើការពិចារណាទៅលើបញ្ហាទាក់ទងនឹងអព្យាក្រឹតភាពនៃការគំរាមកំហែងដល់សន្តិសុខជាតិនៅក្នុងតំបន់ចំណាកស្រុក និងបទប្បញ្ញត្តិនៃដំណើរការចំណាកស្រុកដើម្បីផលប្រយោជន៍នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេស និងស្ថិរភាពនយោបាយសង្គម»។

វិមានក្រឹមឡាំងបាននិយាយថា អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌ្មីទ្រី ម៉េដវេដេវ គ្រោងនឹងធ្វើការរាយការណ៍អំពីរបាយការណ៍មួយ។ កាលពីក្នុងខែសីហា លោកបាននិយាយថា សមាជិកគណៈកម្មការកែលម្អគោលនយោបាយចំណាកស្រុករបស់រដ្ឋាភិបាលបានត្រៀមរៀបចំកិច្ចប្រជុំនេះអស់រយៈពេលជាង ៦ខែហើយ និងបានធ្វើការងារជាច្រើន។

កិច្ចប្រជុំចុងក្រោយនៃក្រុមប្រឹក្សាសន្តិសុខត្រូវបានធ្វើឡើងកាលពីក្នុងខែឧសភា។ ជាទម្លាប់ជារៀងរាល់មួយសប្តាហ៍ម្តង លោក ពូទីន តែងជួបប្រជុំអំពីកិច្ចការងារបច្ចុប្បន្នជាមួយសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ៕

ប្រភព៖ ក្រសួងព័ត៌មាន