មិនដឹងលឿនយ៉ាងណា!! បុកទ្រូងផ្លូវឡើងរួញមុខទៅហើយ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១១:១១នាទីយប់ថ្ងៃទី១៨ ខែតុលា​ ឆ្នាំ២០២២កន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅម៉ោងខាងលើមានបុរសម្នាក់បានបើករថយន្ត Camry ពាក់ស្លាកលេខព្រះសីហនុ ២C-៥៦៥៩ បានបុកជាមួយនឹងទ្រូងផ្លូវ បណ្តាលអោយខ្ទៀតថ្មទ្រូងផ្លូវទៅប៉ះនឹងរថយន្តមួយគ្រឿង។ ក្រោយ​កេីត​ហេតុ​សមត្ថកិច្ច​បានចុះ​មក​ធ្វេី​ការ​វាស់​វែង​យក​រថយន្ត​ទៅ​រក្សា​ទុក​រង​ចាំការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕