បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយស្រ្តាណារបស់ប្រទេសអ៊ុយក្រែនបានរាយការណ៍ថា មានករណីផ្ទុះជាច្រើនបានកើតឡើងនៅក្នុងតំបន់អូដេសសាដែលនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃចន្ទ។ ប្រព័ន្ធផ្សព្វផ្សាយនោះនៅមិនទាន់រាយការណ៍អំពីមូលហេតុនៃការផ្ទុះ ឬព័ត៌មានលម្អិតផ្សេងទៀតទាក់ទងនឹងការផ្ទុះទាំងនោះនៅឡើយទេ។
ការព្រមានពីការវាយប្រហារតាមផ្លូវអាកាសត្រូវបានដាក់ចេញនៅក្នុងតំបន់អូដេសសាកាលពីថ្ងៃចន្ទ។ លើសពីនេះទៀត ការព្រមានអំពីការវាយប្រហារតាមផ្លូវអាកាសក៏ត្រូវបានដាក់ចេញនៅក្នុងតំបន់មួយចំនួនទៀតរបស់ប្រទេសអ៊ុយក្រែនដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន