ឆេះរថយន្តក្រុងនៅភាគ​ខាងត្បូង​ប្រទេស​ប៉ា​គី​ស្ថាន បណ្តាលអោយមនុស្សយ៉ាងហោចណាស់ ១៧នាក់ស្លាប់

0

បរទេស៖ ក្រុម​មន្ត្រី​បាន​និយាយ​ថា​ កាលពី​យប់​ថ្ងៃ​ពុធ​ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​ ១៧​នាក់​បាន​ស្លាប់​ក្នុង​ហេតុ​ការ​ឆេះ​រថយន្តក្រុង​នៅ​​ភាគ​ខាងត្បូង​ប្រទេស​ប៉ា​គី​ស្ថាន​ នៅ​ពេល​ដែល​រថយន្តក្រុង​នោះ​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​របស់​អ្នក​រង​គ្រោះ​ទាំងនោះ​វិញ​។​

​ឧបទ្ទវ​ហេតុនេះ​បាន​កើតឡើង​នៅ​ផ្លូវ​ M-9​ ដែល​ត​ភ្ជាប់​ពី​ទីក្រុង​កំពង់​ផែ​ Karachi​ ជាមួយ​ទីក្រុង​ Hyderabad​ និង​ទីក្រុង​ Jamshoro​ ក្នុង​ខេត្ត​ Sindh​ ។​

​លោក​ Siraj​ Qasim​ Soomro​ លេខាធិការ​នៃ​សភា​សុខាភិបាល​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ “​រហូត​មក​ដល់​ពេល​នេះ​ អ្នកដំណើរ​ចំនួន​ ១៧​នាក់​បាន​ស្លាប់​ក្នុង​ឧបទ្ទវ​ហេតុនេះ​នេះ​ ហើយ​ចំនួន​ ១០​នាក់​ផ្សេង​ដែល​រង​របួស​ និង​បាន​ព្យាបាល​ដោយ​ក្រុម​ជួយ​សង្គ្រោះ​”​។​ ហើយ​មនុស្ស​សរុប​ប្រមាណ​ ៣៥​នាក់​បាន​ដំណើរ​តាម​រថយន្តក្រុង​នោះ​។​

​អធិការ​ស្រុក​ Jamshoro​ លោក​ Asif​ Jameel​ បាន​ប្រាប់​សារព័ត៌​រ៉​យ​ទ័​រថា​ “​ជន​រង​គ្រោះ​ដែល​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ទាំង​នោ​ហ​ ជា​ជន​គ្រោះ​ដោយ​ទឹកជំនន់​ ដែល​បាន​ចាក​ចេញពី​ទីលំនៅ​ក្នុងស្រុក​ Dadu​ ហើយ​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ​”​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ