រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានចូលរួមរំលែកមរណទុក្ខនិងគោរពវិញ្ញាណក្ខន្ធសពកុមាររងគ្រោះ

0

កណ្តាល៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា អមដំណើរដោយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមរំលែកមរណទុក្ខនិងគោរពវិញ្ញាណក្ខន្ធជាមួយក្រុមគ្រួសារសពកុមារ ទាំង១១រូប ដែលបានទទួលមរណភាព នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងសិស្សនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានចូលរួមបច្ច័យចំនួន ១លានរៀល ដល់ក្រុមគ្រួសារសពនីមួយៗ ដើម្បីយកទៅចាត់ចែងរៀបចំពិធិបុណ្យទៅតាមប្រពៃណីជាតិខ្មែរ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា