ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឃាត់ខ្លួនយកមកសាកសួរ ពាក់ព័ន្ធករណីលួចកាច់សោរកម៉ូតូជនរងគ្រោះ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទីរសៀល ត្រង់ចំណុចផ្ទះលេខ៩៧ ផ្លូវលេខ២០ បុរីពិភពថ្មី៣ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ឌុក ឌីណា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ទីលំនៅផ្ទះលេខ៩៧ ផ្លូវលេខ២០ បុរីពិភពថ្មី៣ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក ៖ ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស លាយខៀវ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ 1IV-2723 មានលេខតួ464729 និងលេខម៉ាស៊ីន56418 ចំនួន០១គ្រឿង ,សោរខ្សៀលេខ៨កែច្នៃជាដែកជ្រុងចុងសំប៉ែតស្រួច សម្រាប់កាច់សោរកម៉ូតូចំនួន០១, និងដែកមូលរាងអក្សរ L ចំនួន០១ ។
ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេ (ជនសង្ស័យ) និងបក្ខពួកឈ្មោះ បញ្ញា ពិតជាបានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យនិងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ