បរទេស៖ ទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានឱ្យដឹងថា ប្រទេសនេះ បានចាក់វ៉ាក់សាំងដល់មនុស្សជាង ៣៧,២ លាននាក់សម្រាប់ការពារជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃអង្គារនេះ។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua បាននិយាយកាលពីថ្ងៃពុធថា ក្រុមមនុស្សដែលមានអាយុក្រោម ១៨ឆ្នាំបានទទួលថ្នាំបង្ការរួមមានជាង ៦,៦ លាននាក់។ ប្រទេសមីយ៉ាន់ម៉ាមានប្រជាជនជាង ៥៤ លាននាក់។ ក្រសួងសុខាភិបាលកាលពីថ្ងៃពុធបានបញ្ជាក់ពីករណីថ្មីនៃជំងឺកូវីដ-១៩ ថ្មីចំនួន ៣៤៦ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៦២៧,៣២៨ នាក់។ ឯចំនួនអ្នកស្លាប់សរុបដោយសារជំងឺនេះបានកើនឡើងដល់ ១៩,៤៦៨ នាក់កាលពីថ្ងៃពុធ បន្ទាប់ពីការស្លាប់ ថ្មីម្នាក់ត្រូវបានរាយការណ៍៕
ប្រភព៖ ក្រសួងព័ត៌មាន