បរទេស៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden បានធ្វើដំណើរទៅកាន់ទីក្រុង Los Angeles ជាទីកន្លែងដែលលោកគ្រោងនឹងបង្ហាញខ្លួនជាមួយនឹងកម្មវិធីរៃអង្គាសថវិកាជាសមូហភាព ក្នុងរយៈពេលពីរថ្ងៃនៅទីក្រុងនេះ។ នៅរដ្ឋកាលីហ្វ័រញ៉ា គណបក្សរបស់លោក Biden មានក្តីសង្ឃឹមថានឹងអាចធ្វើការផ្លាស់ប្តូរលទ្ធផលស្ទាបស្ទង់មតិនៅតំបន់ឆ្នេរខាងលិចនេះ ជាមួយនឹងព្រឹត្តិការណ៍ស្ទង់មតិពាក់កណ្តាលអាណត្តិ នៅខែក្រោយនេះហើយវានឹងអាចជម្រុញឱ្យគណបក្សប្រជាធិបតេយ្យ ប្រឈមនឹងការប្រកួតប្រជែងជាមួយនឹងសមាជិកសភាដ៏ស្វិតស្វាញជុំវិញរដ្ឋ និងនៅក្នុងទឹកដី នៃដែនសមុទ្រសផ្សេងទៀត ដែលលោកនឹងអាចទៅទស្សនកិច្ច ដូចជានៅក្នុងរដ្ឋ Oregoផងដែរ។
ហើយស្ថានភាពពេលនេះវាហាក់បីដូចជាឱកាសដ៏ល្អបំផុតរបស់គណបក្សសាធារណរដ្ឋមួយចំនួន ក្នុងការកាន់កាប់អសនៈសភាឡើងវិញ ជាមួយនឹងប្រជាប្រិយភាពនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលជារដ្ឋប្រជាធិបតេយ្យដ៏ធំបំផុត ក្នុងប្រទេស និងមានក្តីសង្ឃឹមថានឹងអាចឈ្នះសម្លេងច្រើនក្នុងរដ្ឋ Oregon ដោយគណបកស្សមានឱកាសឈ្នះតែម្តងគត់ ចាប់តាំងពីឆ្នាំ1994 មក ។ លោកប្រធានាធិបតី នឹងព្យាយាមពង្រឹងមូលដ្ឋានប្រជាធិបតេយ្យឡើងវិញ ប៉ុន្តែការវាយតម្លៃ និងការអនុម័តលោកហាក់នៅមានកម្រិត នេះបើយោងតាមអ្នកវិភាគ ជាពិសេសស្របពេលដែលមានបញ្ហាអតិផរណាខ្ពស់ និងអត្រាឧក្រិដ្ឋកម្មកាន់តែកើនឡើង ដែលធ្វើឱ្យមានចម្ងល់ជាច្រើនស្តីអំពីឥទ្ធិពលរបស់លោក ទៅលើការប្រកួតប្រជែងអសនៈសភានៅទីតាំងទាំងពីរខាងលើនេះផងដែរ៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា