បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានអោយដឹងថាលោក Xi Jinping មេដឹកនាំចិន ត្រូវបានគេរំពឹងយ៉ាងមុតមាំថាលោកនឹងឡើងកាន់តំណែងជាអ្នកប្រមុខដឹកនាំរយៈពេលប្រាំឆ្នាំ ក្នុងអណត្តិទីបីនេះ នៅសមាជបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចនាពេលខាងមុខ និងជាអាណត្តិមួយ ដែលនឹងបញ្ចាក់ពីឋានៈរបស់លោកថាជាអ្នកគ្រប់គ្រងដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិន បន្ទាប់ពីមេដឹកនាំ ម៉ៅ សេទុង៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា