អាជ្ញាឃាត់ចាប់បានរថយន្តមួយគ្រឿង ដែលគ្មានពន្ធ

0

កោះកុង៖ នៅវេលាម៉ោង១៥:៣៥នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយសាខាគយ និងរដ្ឋាករខេត្តកោះកុងឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ ០១គ្រឿងម៉ាក LEXUS RX 400h (HYBRID) ពណ៌សឆ្នាំផលិត2006 ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ2AP-2909 ត្រូវបានម្ចាស់ចតចោលនៅត្រង់ចំនុច មាត់សមុទ្រផ្លូវទៅសួនសត្វចាស់ ក្នុងភូមិសាស្រ្តភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បច្ចុប្បន្នមន្ត្រីគយនាំមករក្សាទុកនៅក្នុងសាខាគយ និងរដ្ឋាករខេត្តកោះកុងដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ GRK News