បរទេស៖ បណ្តាញព័ត៌មានវេស្ទីរបស់ប្រទេសអ៊ុយក្រែនបានរាយការណ៍ថា តំបន់មួយចំនួននៅភាគខាងត្បូង និងភាគកណ្តាលនៃប្រទេសអ៊ុយក្រែនត្រូវបានដាក់ការព្រមានចំពោះការវាយប្រហារដោយគ្រាប់មីស៊ីលកាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មានវេស្ទីបានឱ្យដឹងថា សម្លេងស៊ីរ៉ែនត្រូវបានដំណើរការនៅក្នុងតំបន់វីននីតសា តំបន់ជើកាស៊ី តំបន់អូដេសា តំបន់នីកូឡាយេវ តំបន់គីរ៉ូវ៉ូហ្រ្កាដ តំបន់ឌីណេប្រូប៉េត្រូវស្ក៍ និងតំបន់ប៉ុលតាវ៉ា៕
ប្រភព៖ ក្រសួងព័ត៌មាន