២គ្រឿងបុកគ្នាពេញទំហឹង ហើយជ្រុលទៅប៉ះមួយគ្រឿងទៀតកំពុងឈប់ស្ងៀម

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ២:៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា​ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​១០៦​ កែង១៩​ សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅម៉ោងកើតហេតុខាងលើរថយន្ត ២គ្រឿងបានបុកគ្នាហើយខ្ទៀតទៅបុកនឹងរថយន្តមួយគ្រឿងទៀតដែលចតស្ងៀមនៅនឹងកន្លែង។ រថយន្តទាំង ៣គ្រឿងនោះរួមមាន Toyota Alphard ពាក់ស្លាកលេខ ភ្នំពេញ ២AX-៣៧៥៧, លុចស៊ីស ភ្នំពេញ ២O-០១០១ និងមួយគ្រឿងទៀតម៉ាក Toyoya Hilux Vigo ពាក់ស្លាកលេខភ្នំពេញ ២BP-៨៩៣១៕