លោក ពូទីន ជួបជាមួយនឹងប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)

0

បរទេស៖ ក្នុងជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីពិភាក្សាការងារជាមួយនឹងប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ឬ IAEA លោក Rafael Grossi ក្នុងទីក្រុង St. Petersburg វត្តមានរបស់លោកប្រធានាធិបតី Putin បានស្វាគមន៍លោកប្រធាន IAEA ហើយបាននិយាយថា “យើងបើកចំហចំពោះការសន្ទនានេះ ហើយយើងពិតជារីករាយដែលបានជួបគ្នាក្នុងថ្ងៃនេះដែរ” ។

លោក Grossi បាននិយាយថាលោកទន្ទឹងរង់ចាំពេលវេលាពិភាក្សា ស្តីអំពីបញ្ហាសុវត្ថិភាពនុយក្លេអ៊ែរ រួមទាំងស្ថានភាពរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ជាយូរមកហើយ។ មុនពេលចូលទៅជួបលោក Putin លោក Rafael Grossi បាននិយាយទៅកាន់អ្នកកាសែតថា ៖ ជាការពិតដូចដែលលោកអ្នកដឹងស្រាប់ហើយ អ្វីដែលពួកយើងនឹងពិភាក្សាគ្នា គឹវាមានសារៈសំខាន់ និងមិនអាចខ្វះបានទេ ចាប់តាំងពីពេលដែលតំបន់របស់យើងមានបញ្ហាដែលទាក់ទងនឹងសុវត្ថិភាពនុយក្លេអ៊ែរ សន្តិសុខនុយក្លេអ៊ែរ ជាពិសេសបញ្ហាចម្រូងចម្រាស់នុយក្លេអ៊ែរតែម្តង មិនតែប៉ុណ្ណោះក៏មានបញ្ហារោងចក្រថាមពលនុយក្លេអែរ Zaporizhzhia ថែមទៀតផង ហើយដូចដែលអ្នកបានដឹងហើយថា ខ្ញុំបាននិងកំពុងបង្ហាញកិច្ចខិតខំប្រឹងប្រែង ដើម្បីព្យាយាមបញ្ចៀសឧបទ្ទវហេតុនុយក្លេអ៊ែរ ដែលអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងនៅក្នុងលក្ខខណ្ឌទូទៅ និងជាពិសេសនៅក្នុងតំបន់ ដូច្នេះខ្ញុំទន្ទឹងរង់ចាំការសន្ទនាដ៏សំខាន់នេះជាមួយលោកប្រធានាធិបតី៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា