បុរសស្រវឹងខួប ដើរធ្លាក់អូរបណ្តាលអោយលង់ទឹកស្លាប់

0

បាត់ដំបង៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី ត្រង់ចំណុចសំណង់ស្ទាក់ទឹកអូរតាវ៉នក្រុមទី១ ភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីមនុស្សលង់ទឹកស្លាប់ចំនួន ០១ករណី ជនរងគ្រោះឈ្មោះ ទិត្យ សម្បត្តិ ហៅ ដា ភេទប្រុស អាយុ ៣៨ឆ្នាំ ររស់នៅក្រុមទី២០ ភូមិព្រែកស្នោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ស្រវឹងខួប ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានឲ្យកម្លាំងសមត្ថកិច្ច ចុះពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបាន ធ្វើការសន្និដ្ឋានបានថា សាកសពឈ្មោះ ទិត្យ សម្បត្តិ នេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ក្រោមមូលហេតុផឹកស្រាស្រវឹងធ្លាក់ទឹកអូរបណ្ដាលឲ្យលង់ទឹកស្លាប់។ បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ