អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ​ទាំង 5 របស់​ក្រុម​ជម្រើសជាតិ​បារាំង (​មាន​វី​ដេ​អូ​)

0

បារាំង​ជា​ម្ចាស់​ជើងឯក​ពិភពលោក​ដែល​បាន​ឈ្នះ​ពាន World Cup ឆ្នាំ​2018 ហើយ​ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​កា​តា ក្នុង​ខែវិច្ឆិកា​ដើម្បី​ការពារ​តំណែង​របស់​ពួក​គេ​។ នេះ​ជា​ការ​ប្រកួត World Cup លើក​ទី 16 របស់​ពួក​គេ ហើយ​ពួក​គេ​ក៏​បាន​ឈ្នះ​ការ​ប្រកួត​នេះ​ក្នុង​ឆ្នាំ 1998 ផង​ដែរ​។

អ្នក​រាល់គ្នា​ចង​ចាំ​ពី​បរិយាកាស​ក្នុង​កីឡដ្ឋាន Stade de France នៅ​ពេល​ដែល​អ្នកគាំទ្រ និង​កីឡាករ​បាន​ប្រារព្ធ​ពិធី​រួម​គ្នា​ក្នុង​ឆ្នាំ 2018​។ ប្រទេស​បារាំង​នឹង​ត្រូវ​យក​ថាមពល​នោះ​ទៅ​ជាមួយ​ពួក​គេ​សម្រាប់​ការ​ប្រកួត​នៅ​ប្រទេស​កា​តា​។

ពួក​គេ​ក៏​មាន​ក្រុម​ដ៏​អស្ចារ្យ​ដែល​ពោរពេញ​ទៅ​ដោយ​កីឡាករ​លំដាប់​ពិភពលោក ជា​ពិសេស​ក្នុង​តំបន់​ប្រយុទ្ធ​។ ក្រុម​មាន់គក​បារាំង មាន​ខ្សែប្រយុទ្ធ​ល្អ​ៗ​ជា​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​។

ខាងក្រោម​នេះ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ​ទាំង ៥ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ជម្រើសជាតិ​បារាំង​។

អ្នក​ដែល​ចង់​បំបែក​កំណត់​ត្រា​ទាំងនេះ​គឺ Kylian Mbappé ប៉ុន្តែ​បច្ចុប្បន្ន​គាត់​ឈរ​នៅ​ចំណាត់ថ្នាក់​ទី 10 ជាមួយនឹង​គ្រាប់​បាល់​ចំនួន 28 គ្រាប់​។ តោះ​មក​មើល​កីឡាករ 5​នាក់​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ឲ្យ​ជម្រើសជាតិ​បារាំង​៖
#5 Karim Benzema រកបាន 37 គ្រាប់​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង
#4 Michel Platini រកបាន 41 គ្រាប់​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង
#3 Antoine Griezmann រកបាន 42 គ្រាប់​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង
#2 Olivier Giroud រកបាន 49 គ្រាប់​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង
#1 Thierry Henry រកបាន 51 គ្រាប់​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង