គម្រោងផ្លូវដែកថៃ-ឡាវ នឹងចាប់ផ្តើមដំណើរកាលនៅពាក់កណ្តាលឆ្នាំក្រោយ

0

បរទេស៖ គម្រោងផ្លូវដែកថៃ-ឡាវ កំពុងស្ថិតនៅលើការត្រួតពិនិត្យ ដោយសេវាកម្មវាត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៣។ នេះបើយោងតាមការបញ្ជាក់របស់ស្ថានីយ៍រថភ្លើងរដ្ឋថៃ (SRT)។ ប្រទេសទាំងពីរកំពុងផ្តល់ការបណ្តុះបណ្តាលសម្រាប់ប្រតិបត្តិកររថភ្លើង បុគ្គលិកថែទាំ និងមន្ត្រីពាក់ព័ន្ធនានា។

វគ្គបណ្តុះបណ្តាលនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុងខែធ្នូ បន្ទាប់ពីនោះប្រទេសទាំងពីរនឹងពិភាក្សាគ្នាអំពីប្រតិបត្តិការ និងថ្លៃឈ្នួល ក៏ដូចជាបញ្ហាពាក់ព័ន្ធផ្សេងៗទៀត។ ការពិភាក្សាត្រូវបានរំពឹងថានឹងបញ្ចប់មុនកាលបរិច្ឆេទបើកដំណើរការដែលបានគ្រោងទុកនៅពាក់កណ្តាលឆ្នាំ២០២៣។

គម្រោងនេះនឹងមានផ្លូវរថភ្លើងតភ្ជាប់ពីខេត្តណងខៃនៃប្រទេសថៃទៅកាន់រដ្ឋធានីវៀងច័ន្ទន៍នៃប្រទេសឡាវ ដែលជាកន្លែងវាតភ្ជាប់ជាមួយផ្លូវដែកចិន-ឡាវដែលរត់ទៅកាន់ទីក្រុងគុនមីង។ ប្រតិបត្តិការរថភ្លើងនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៣ ជាមួយនឹងការធ្វើដំណើរទៅមកចំនួន ៤ដងក្នុងមួយថ្ងៃ។ ផ្លូវនេះក៏នឹងរត់កាត់កំពង់ផែស្ងួតថាណាឡេង និងទីធ្លាកុងតឺន័រផងដែរ។

នៅក្នុងដំណាក់កាលទីពីរដែលនឹងចាប់ផ្តើមពីឆ្នាំ២០២៤ នោះ SRT នឹងពង្រីកផ្លូវទៅកាន់ស្ថានីយ៍អ៊ូដុនថានី និងណាខនរាជសីមា ជាមួយនឹងរថភ្លើងចំនួនពីរដែលរត់ជារៀងរាល់ថ្ងៃពីខេត្តណាខនរាជសីមាទៅកាន់ទីក្រុងវៀងចន្ទន៍ខាំសាវ៉ាត និងត្រឡប់មកវិញ។ ដំណាក់កាលចុងក្រោយ ចាប់ពីឆ្នាំ២០២៥ ដែលនឹងឃើញការពង្រីកផ្លូវបន្ថែមទៀតទៅកាន់ស្ថានីយ៍បាងស៊ូហ្រ្គែនដ៍ ដោយមានការធ្វើដំណើរទៅមកពីរដងក្នុងមួយថ្ងៃរវាងទីក្រុងបាងកក និងទីក្រុងវៀងចន្ទន៍ខាំសាវ៉ាត៕

ប្រភព៖ ក្រសួងព័ត៌មាន