មនុស្ស ៣១នាក់បានស្លាប់!! ក្នុងហេតុការណ៍បាញ់រះ នៅមជ្ឈមណ្ឌលមើលថែទាំកុមារមួយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានអោយដឹងថាមានហេតុការណ៍បាញ់ប្រហារមួយបានកើតឡើងនៅភាគឦសាននៃប្រទេសថៃ ដែលបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៣១នាក់បានស្លាប់។

បើតាមប្រភពពីប៉ូលីសនៅក្នុងតំបន់បានអោយដឹងថា នៅក្នុងចំណោមអ្នកស្លាប់ទាំងអស់ គឺមានទាំងមនុស្សពេញវ័យ និងកុមារតូចៗ។

គួរបញ្ជាក់ថានៅម៉ោងកើតហេតុខាងលើមានបុរសម្នាក់ ដែលជាជនសង្ស័យបានសម្រុកចូលទៅកាន់មជ្ឈមណ្ឌលមើលថែទាំកុមារមួយកន្លែង ស្ថិតនៅខេត្ត ណងបួលាំភូ (Nong Bua Lamphu) ដោយមានទាំងកាំភ្លើង និងកាំបិត។ ក្រោយធ្វើការបាញ់ហារនៅទីតាំងខាងលើរួចហើយ ជនសង្ស័យបានធ្វើការរត់គេចខ្លួន៕